តើការរំពឹងទុករបស់អ្នកដូចម្តេចខ្លះក្នុងអំឡុងពេលបូមមេជីវិតស្ត្រី នឹង ការបញ្ជូលកូន
តួអត្ថបទ:
ការទាញបូមមេជីវិតស្ត្រី និងការផ្ទេរអំប្រ៊ីយ៉ុង គឺជាដំណាក់កាលសំខាន់ពីរក្នុងការបង្ករកំណើតក្រៅខ្លួន (IVF) ។ ក្នុងអំឡុងពេលនៃការយកមេជីវិតស្ត្រី ស៊ុត(Oocyte)របស់អ្នកត្រូវបានប្រមូលក្នុងនីតិវិធីមួយក្រោមការប្រើប្រាស់ថ្នំាសណ្តំ។ បន្ទាប់ពីការបង្កកំណើតនៅក្នុងមន្ទីរពិសោធន៍ អំប្រ៊ីយ៉ុងត្រូវបានត្រួតពិនិត្យមើលអំពីការលូតលាស់ ហើយអំប្រ៊ីយ៉ុងដែលមានគុណភាពល្អបំផុតត្រូវបានជ្រើសរើសសម្រាប់ការផ្ទេរចូលទៅក្នុងស្បូនវិញ។ ការផ្ទេរអំប្រ៊ីយ៉ុងគឺជាដំណើរការរហ័ស និងគ្មានការឈឺចាប់ បន្ទាប់ពីនោះអ្នកនឹងរង់ចាំការធ្វើតេស្តមានផ្ទៃពោះ។
គន្លឹះសុខភាព:
បន្ទាប់ពីការផ្ទេរអំប្រ៊ីយ៉ុង ជៀសវាងសកម្មភាពដែលផ្តល់សម្ពាធកល់រាងកាយខ្លាំង ហើយផ្តោតលើការសម្រាក និងការបន្ធូរអារម្មណ៏។ រក្សាជាតិទឹក និងធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នកទាក់ទងនឹងថ្នាំ និងការថែទាំក្រោយការផ្ទេរ។
សេចក្តីសន្និដ្ធាន:
ការយល់ច្បាស់អំពីអ្វីដែលរំពឹងទុកក្នុងអំឡុងពេលការយកស៊ុត និងការផ្ទេរអំប្រ៊ីយ៉ុងអាចកាត់បន្ថយការព្រួយបារម្មណ៏ និងជួយឱ្យអ្នកមានអារម្មណ៍ជឿជាក់ជាងមុន។ ជំហានសំខាន់ៗទាំងនេះនាំឱ្យអ្នកខិតទៅជិតការសម្រេចបាននូវការមានផ្ទៃពោះ។
អគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា