១. តើ IVF ជាអ្វី? យល់ដឹងអំពីមូលដ្ធានគ្រឹះនៃការបង្ករកំណើតក្រៅខ្លួន
តួអត្ថបទ:
ការបង្ករកំណើតក្រៅខ្លួន ( IVF) គឺជាវិធីសាស្រ្តនៃការព្យាបាលដែលត្រូវយកមេជីវិតស្រ្តី និងមេជីវិតបុរសមកខាងក្រៅរួចធ្វើការបង្កាត់នៅក្នុងមន្ទីរពិសោធន៏។ បន្ទាប់ពីមានការបង្ករកំណើតហើយអំប្រ៊ីយ៉ុងត្រូវបានបញ្ជូលទៅក្នុងស្បូនរបស់ស្រ្តីជាកន្លែងដែលយើងសង្ឃឹមថាកូនអាចលូតលាស់និងវិវត្តន៏ទៅជាការមានផ្ទៃពោះ។ ការបង្ករកំណើតក្រៅខ្លួន( IVF) ជាវិធីសាស្រ្តនៃការព្យាបាលដែលត្រូវបានគេប្រើប្រាស់ញឹកញាប់ជាងនៅពេលដែលមានការបរាជ័យទៅលើវិធីសាស្រ្តដ៏ទៃទៀតដូចជា ការប្រើប្រាស់ថ្នំា ឬ ការបាញ់បញ្ជូលមេជីវិតបុរសចូលក្នុងស្បូនស្ត្រី (IUI)ជាដើម។ មូលហេតុទូទៅនៃការតម្រូវអោយធ្វើការបង្ករកំណើតក្រៅខ្លួនមានដូចជា មានការស្ទះបំពង់មេជីវិតទំាងសងខាង, ភាពគ្មានកូនរបស់បុរស, ឬ ភាពគ្មានកូនដែលមិនអាចរកមូលហេតុបាន ( Unexplained infertility)។
គន្លឹះសុខភាព:
គ្រប់គ្រងរបបអារហារអោយមានតុល្យភាពជាមួយសារធាតុប្រឆំាងអុកស៊ីតកម្មច្រើនព្រមទំាងពិសារអាហារដែលសំបូរទៅដោយវីតាមីន ដូចជាបន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម ដែលជួយបង្កើនគុណភាពមេជីវិតបុរសនឹងមេជីវិតស្ត្រី។
សេចក្តីសន្និដ្ធាន:
ការបង្ករកំណើតក្រៅខ្លួន(IVF)គឺជាក្តីសង្ឃឹមសម្រាប់គូរស្វាមីភរិយាដែលមានបញ្ហាក្នុងការលំបាកមានកូន។ ការយល់ដឹងអំពីមូលដ្ធាននៃដំណើរការនៃការធ្វើការបង្ករកំណើតក្រៅខ្លួន (IVF)ជួយអោយអ្នកជម្ងឺមានការយល់ច្បាស់អំពីដមណើរការនៃការព្យាបាល នឹងអោយអ្នកជម្ងឺអាចគ្រប់គ្រងផ្លូវចិត្ត ការចំណាយ ពេលវេលានៅពេលចាប់ផ្តើមដំណើរការនៃការមានកូន។
អគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា