រៀបចំសម្រាប់ដំណើរនៃការបង្ករកំណើតក្រៅខ្លួន: ការផ្លាស់ប្តូររបៀបនៃការរស់នៅអាចជួយបង្កើនអត្រាជោគជ័យ
តួអត្ថបទ:
ការផ្លាស់ប្តូររបៀបរស់នៅអាចធ្វើអោយឱកាសក្នុងការធ្វើការបង្ករកំណើតក្រៅខ្លួន (IVF) របស់អ្នកទទួលបានជោគជ័យ។ ការរក្សាទម្ងន់ឱ្យមានសុខភាពល្អ ការទទួលទានរបបអាហារមានតុល្យភាព និងការកាត់បន្ថយភាពតានតឹង គឺជាកត្តាសំខាន់។ កាត់បន្ថយការជក់បារី និងកម្រិតការទទួលទានគ្រឿងស្រវឹង ព្រោះវាអាចប៉ះពាល់ដល់ការមានកូនរបស់អ្នក។ រួមបញ្ចូលអាហារសម្បូរសារធាតុចិញ្ចឹមដូចជា ស្លឹកបៃតង គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ក្នុងរបបអាហាររបស់អ្នក ដើម្បីទ្រទ្រង់គុណភាពមេជីវិតស្រ្តី និងមេជីវិតបុរសេ។
គន្លឹះសុខភាព:
សូមធ្វើការញំាបន្ថែមវីតាមីន ទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដែលរួមមានអាស៊ីតហ្វូលិក និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដើម្បីលើកជួយទ្រទ្រង់សុខភាពបន្តពូជ និងរៀបចំរាងកាយរបស់អ្នកសម្រាប់ការមានផ្ទៃពោះ។
សេចក្តីសន្និដ្ធាន:
ការគ្រប់គ្រងសុខភាពរបស់អ្នកមុនពេលធ្វើការបង្ករកំណើតក្រៅខ្លួន (IVF) អាចធ្វើអោយមានការផ្លាស់ប្តូរឱកាសនៃការជោគជ័យរបស់អ្នកបាន។ ការផ្លាស់ប្តូររបៀបរស់នៅតិចតួចអាចជួយបង្កើតបរិយាកាសដ៏ល្អបំផុតសម្រាប់ការមានគភ៌ និងការមានផ្ទៃពោះ។
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា