ការបង្ករកំណើតក្រៅខ្លួន ជាមួយវិធីសាស្រ្តការព្យាបាលជម្ងឺលំបាកមានបុត្រដ៏ទៃទៀត តើមួយណាជាជម្រើសល្អជាងគេសម្រាប់អ្នក?
តួអត្ថបទ:
ការបង្ករកំណើតក្រៅខ្លួន (IVF) គឺជាផ្នែកមួយនៃការព្យាបាលការមានកូនក្នុងចំនោមវិធីសាស្រ្តជាច្រើនដែលមាន។ ខណៈពេលដែលជម្រើសនៃវិធីសាស្រ្តដែលមិនសូវមានការប៉ះពាល់ ដូចជា ការបញ្ចេញពងអូវុល ឬ IUI អាចមានប្រសិទ្ធភាពសម្រាប់បញ្ហាមានកូនមួយចំនួន ជារឿយៗ ការបង្ករកំណើតក្រៅខ្លួន(IVF) គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ករណីស្មុគស្មាញជាងនេះ។ ការបង្ករកំណើតក្រៅខ្លួន(IVF) មានប្រយោជន៍ជាពិសេសនៅពេលដែលការព្យាបាលផ្សេងទៀតបរាជ័យ ឬនៅពេលដែលមានកត្តាវេជ្ជសាស្ត្រសំខាន់ៗ ដូចជាបំពង់ដែលស្ទះ ឬភាពគ្មានកូនរបស់បុរសធ្ងន់ធ្ងរ។
គន្លឹះសុខភាព:
មុនពេលយើងចូលធ្វើការបង្ករកំណើតក្រៅខ្លួន (IVF), ត្រូវប្រាកដថាអ្នកបានសាកល្បងវិធីសាស្រ្តដ៏ទៃទៀតដោយសារមិនសូវមានផលប៉ះពាល់ការចំណាយតិច។ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់ជាគន្លឹះក្នុងការរៀបផែនការនៃការព្យាបាល។
សេចក្តីសន្និដ្ធាន:
ការបង្ករកំណើតក្រៅខ្លួន (IVF) អាចជាជម្រើសដ៏ត្រឹមត្រូវសម្រាប់គូរស្វាមីភរិយាដែលមិនទទួលបានជោគជ័យតាមរយះការព្យាបាលតាមវិធីសាស្រ្តដ៏ទៀត។ ពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីកំណត់ថាវិធីសាស្រ្តមួយណាដែលសមស្របនឹងលក្ខខណ្ឌ័របស់អ្នក។
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា