២. តើនៅពេលណាយើងជ្រើសរើសធ្វើការបង្ករកំណើតក្រៅខ្លួន (IVF)? តើវាជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នកដែរឬទេ?
តួអត្ថបទ:
ការសម្រចចិត្តក្នុងការធ្វើការបង្ករកំណើតក្រៅខ្លួន (IVF) ជាការសម្រេចចិត្តដ៏ល្អមួយ។ ជាធម្មតាវាជាវិធីសាស្រ្តដ៏ល្អដែលត្រូវបានណែនំាសម្រាប់គូស្វាមីភរិយាដែលព្យាយាមក្នុងការមានផ្ទៃពោះចាប់ពីមួយឆ្នំាឡើងទៅ (ប្រំាមួយខែប្រសិនបើស្រ្តីមានអាយុលើសពី ៣៥ឆ្នំា)។ ហើយក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានលក្ខខណ្ឌវេជ្ជសាស្រ្តដូចជា ជម្ងឺស្រទាប់រដូវដុះខុសទីតំាង, ការស្ទះបំពង់ដៃស្បូន, ឬបញ្ហាលំបាកមានកូនរបស់បុរសធ្ងន់ធ្ងរ, សម្រាប់គូរស្នេហ៏ភេទដូចគ្នា,សម្រាប់ស្រ្តីឬបុរសនៅលីវតែចង់មានបុត្រ, ការបង្ករកំណើតក្រៅខ្លួន (IVF) ជាវិធីសាស្រ្តសម្រាប់ការកសាងគ្រួសារ។
គន្លឹះសុខភាព:
មុនពេលសម្រេចក្នុងការធ្វើការបង្ករកំណើតក្រៅខ្លួន (IVF), សូមធ្វើការសាកល្បងក្នុងការតាមដានការបញ្ជេញមេជីវិតដើម្បី អោយយល់កាន់តែច្បាស់អំពីវដ្តនៃការបង្ករកំណើតរបស់អ្នក។ ចំណេះដឹងនេះមានសារះសំខាន់ក្នុងអំឡុងពេលនៃការព្យាបាលជម្ងឺលំបាកមានបុត្រ។
សេចក្តីសន្និដ្ធាន:
បើសិនជាអ្នកព្យាយាមក្នុងមានបុត្រទោះជាតាមធ្មជាតិឬតាមវិធីសាស្រ្តនៃការព្យាបាលណាមួយដែលមិនទាន់ទទួលបានជោគជ័យក៏ដោយ, ការបង្ករកំណើតក្រៅខ្លួន (IVF) អាចជាជំហានបន្ទាប់។ ការពិភាក្សាជាមួយគ្រូពេទ្យឯកទេសខាងផ្នែកបង្ករកំណើតអាចជួយកំណត់ថាតើវិធីសាស្រ្តមួយណាជាវិធីសាស្រ្តត្រឹមត្រូវសម្រាប់អ្នក។
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា