ការពពោះ មិនមែនជារឿងងាយស្រួលនោះទេសម្រាប់ស្រ្តីគ្រប់រូបដែលជាម្ដាយដំបូង។ សូមប្រាកដថា អ្នកកំពុងអង្គុយប្រកបដោយផាសុខភាព ដកដង្ហើមវែងៗ ហើយអានចំណុចទាំង ៤ នេះ ដើម្បីធ្វើឱ្យ ផ្ទៃពោះរបស់អ្នកមានភាពប្រសើរ។
១. ធ្វើការណាត់ជួបពេទ្យដើម្បីពិនិត្យសុខភាព
ប្រសិនបើអ្នកទើបតែមានផ្ទៃពោះលើកដំបូង អ្នកត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព របស់អ្នក។ បន្ទាប់ពីមានទម្ងន់ ៨សប្ដាហ៍ អ្នកកត់ត្រានូវថ្ងៃមករដូវចុងក្រោយ ដើម្បីលោកគ្រូពេទ្យអាច កំណត់ថា អ្នកមានផ្ទៃពោះចាប់ពីពេលណាមក។ អ្នកអាចសួរលោកគ្រូពេទ្យរបស់អ្នករាល់សំណួរ ដែលអ្នកឆ្ងល់ទាក់ទងនឹងការត្រៀមខ្លួនឲ្យបានល្អ និងការថែរក្សាគ៌ររបស់អ្នក។ គ្រូពេទ្យនឹងចង់ដឹង ថាតើអ្នកមានជំងឺរ៉ាំរ៉ៃអ្វី ឬអត់ ឬភាពមិនធម្មតារបស់ហ្សែនកើតឡើង ក្នុងគ្រួសារដែរឬអត់?
២. ចាប់ផ្តើមចៀសវាងអាហារគ្រោះថ្នាក់
កំឡុងពេលអ្នកមានផ្ទៃពោះ អ្នកមិនអាចញុំាអាហារដែលអ្នកចង់ញុំា ឬចូលចិត្តបានតាមអារម្មណ៍ឃ្លាន របស់អ្នកឡើយ។ អ្នកត្រូវចងចាំថា អ្នកជាម្ដាយគេ មិនមែនខ្លួនមួយនោះទេ ព្រោះអាហារអាចប៉ះពាល់ ដល់សុខភាពទារក។ អ្នកត្រូវចៀសវាងអាហារដែលមានបាក់តេរី ប៉ារ៉ាសិត ឬជាតិពុលដូចជា សាច់ឆៅ សុតឆៅ ស៊ូស៊ីដែលធ្វើពីត្រីឆៅ អយស្ទើរឆៅ និងពពួកសត្វមានសម្បក ត្រីមានជាតិប៉ារតខ្ពស់ និងសណ្តែកបណ្តុះឆៅ។ ជាពិសេស សូមប្រុងប្រយ័ត្នចំពោះសាច់ហតដក និងសាច់អាំងផ្សេងៗផង។
៣. តាមដានការលូតលាស់របស់កូនអ្នក
អ្នកគួរតែតាមដានការលូតលាស់របស់កូនអ្នកជាប្រចាំសប្តាហ៍ជាមួយលោកគ្រូពេទ្យរបស់អ្នក ដែលតាមដានការលូតលាស់របស់ទារកក្នុងផ្ទៃ និងប្រាប់អ្នកពីអ្វីដែលត្រូវរំពឹង បន្ទាប់ហើយប្រាប់ អ្នកឱ្យដឹងពីអ្វីដែលអ្នកត្រូវធ្វើ និងពេលណា។
៤. សិក្សាអំពីសញ្ញានៃបញ្ហាមានផ្ទៃពោះ
មានការឈឺចាប់ និងអារម្មណ៍ប្លែកៗជាច្រើនកើតឡើងក្នុងពេលមានផ្ទៃពោះ ដែលវាអាចនឹងពិបាកក្នុងកា រសម្រេចចិត្តថា អ្វីទៅធម្មតា និងមិនធម្មតាណាស់។ ដើម្បីដឹងថាជាបញ្ហាច្រើនឬអត់ រោគសញ្ញាមួយចំនួន ប្រហែលជាមានបញ្ហាច្រើន ឬតិចអាស្រ័យទៅលើស្ថានភាពពិសេសរបស់អ្នក ឬប្រវត្តិសុខភាព និងរយៈពេលដែលអ្នកមានផ្ទៃពោះដែរ៕
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា