ទីបំផុតអ្នកនាង សាន សុខខេង ទទួលបានបុត្រភ្លោះប្រុសដ៏ស្រស់ស្អាតហើយ មើលទៅគួរអោយស្រលាញ់ខ្លាំងមែនទែន។ បងប្អូនប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាទន្ទឹងរង់ចាំមើលមុខបុត្រភ្លោះរបស់អ្នកនាង សាន សុហេង ណាស់មែនទេ?
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ អ្នកនាង សាន សុខខេង បានសម្រាលបុត្រភ្លោះនៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដោយសុវត្ថិភាពទាំងម្តាយ និងទារក។ ក្រោយពីទទួលបានរូបភាពដ៏ស្រស់ស្អាតដែលបានបង្ហោះលើសង្គមហ្វេសបុកពីមុខមាត់ដ៏គួរអោយស្រលាញ់របស់បុត្រភ្លោះ អ្នកនាង សាន សុខខេង បានធ្វើអោយអ្នកគាំទ្រ និងប្រិយមិត្តនាំគ្នាសរសើ និងមានការចែករំលែងព្រោងព្រាតលើបណ្តាញសង្គម។
គួរបញ្ជាក់ដែរថា អ្នកនាង សាន សុខខេង បានមកប្រើប្រាស់សេវា បង្ករកំណើតក្រៅខ្លួននៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដោយអ្នកនាងបានសម្រេចចង់បានបុត្រភ្លោះប្រុស។ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ធ្វើអោយក្តីប្រាថា្នរបស់អ្នកនាង សាន សុខខេង បានសម្រេចដោយជោគជ័យ។
អ្នកនាង សាន សុខខេង បានសម្តែងការពេញចិត្តជាខ្លាំងមកលើ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលជាមន្ទីរពេទ្យ ដ៏ល្បីល្បាញខាងផ្នែកសម្ភព រោគស្រ្តី និងជាពេសបញ្ហាជំងឺលំបាកមានកូន។
មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗដែលកំពុងបម្រើការក្នុងស្ថាបនជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ អនាម័យស្អាត រួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេសដើម្បីផ្ដល់បាននូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ ព្រមទាំងសេវាកម្មដ៏ល្អឥតខ្ចោះ។
អរៀនដា ស្តង់ដារសិង្ហបុរី
ទីតាំង៖ អគារលេខ9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទូរស័ព្ទលេខ៖ 012 593 789 / 016 593 789
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា