នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ លោកស្រី គួន ធីតា អគ្គនាយិកានៃ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានដឹកនាំបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូប ចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកជម្ងឺដែលកំពុងខ្វះខាត និងត្រូវការឈាមជាចាំបាច់។
“ការផ្តល់ឈាម ស្មើនឹងការជួយសង្គ្រោះ ជីវិតមនុស្ស!” ប្រសាសន៍របស់លោកស្រីអគ្គនាយិកា។ លោកស្រីបានបន្ថែមទៀតថា “ក្នុងនាមជាស្ថាប័នឯកជនដែលមានទំនួលខុសត្រូវខ្ពស់ យើងត្រូវចូលរួមក្នុងសកម្មភាពដែលផ្តល់តម្លៃតបស្នងដល់សង្គមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដូចនេះហើយទើបយើងបង្កើតឲ្យមានកម្មវិធីផ្តល់ឈាមនៅថ្ងៃនេះ។”
ការបរិច្ចាគឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជម្ងឺ និងសង្គមជាតិប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍សម្រាប់លោកអ្នកដែលចូលរួមបរិច្ចាគផងដែរ។ ការផ្តល់ឈាមធ្វើឲ្យសរីរាង្គក្នុងខ្លួនមនុស្សបង្កើនការបង្កើតគោលិកាក្រហមឡើងវិញជាស្វ័យប្រវត្តិ។ ការផ្តល់ឈាមអាចកាត់បន្ថយការប្រឈមនឹងជម្ងឺបេះដូង ដោយសាររាល់ការផ្តល់ឈាម បានបន្ថយសារធាតុដែកមួយចំនួនពីក្នុងឈាម។ លើសពីនេះទៅទៀត ការផ្តល់ឈាមជាទៀងទាត់ ជារៀងរាល់៣ខែ ទៅ ៤ខែម្តង នឹងជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដោយការផ្តល់ឈាមបានដុតបំផ្លាញចោលនូវថាមពលមួយចំនួន ក្នុងពេលផ្តល់ឈាមម្តងៗ និងកាត់បន្ថយការកើតជម្ងឺមហារីកផងដែរ។
កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលផុសចេញពីសេចក្តីស្រលាញ់ ចេញពីបេះដូងពិតៗ និងសបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋកម្ពុជា ។ សកម្មភាពមនុស្សធម៌ដែលគណៈគ្រប់គ្រង និងបុគ្គលិកនៃ មន្ទីរពហុព្យាបាល អរៀនដា ធ្វើឡើងនៅថ្ងៃនេះ មានគោលបំណងចូលរួមចំណែកជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់នៃការផ្គត់ផ្គង់ឈាមនាពេលបច្ចុប្បន្ននេះ។
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា គឺជាបុត្រសម្ព័ន្ធរបស់ អេស ធី អេស ខេ អ៊ិនវេសម៉ិន គ្រុប ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ ធានារ៉ាប់រង ការថែទាំសុខភាព ច្បាប់ អចលនទ្រព្យ និងវិស័យថាមពល។ ក្រុមហ៊ុនមានប្រវត្តិក្នុងសកម្មភាពនៃការវិនិយោគជាច្រើនឆ្នាំ ហើយបច្ចុប្បន្នកំពុងពង្រីកផលបត្រវិនិយោគរបស់ខ្លួននៅទូទាំងប្រទេស និងកំពុងស្វែងរកឱកាសថ្មីដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០១៥ និងត្រូវបានពង្រីកវិសាលភាពព្យាបាលតាមស្តង់ដារសឹង្ហបុរីក្នុងឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា អរៀនដា ជាមន្ទីរពហុព្យាបាល និងសម្ភពដែលទទួលបានការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកជម្ងឺដែលបានមកទទួលសេវាកម្មកន្លងមក។ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា ជម្ងឺទូទៅ ជម្ងឺបេះដូង ជម្ងឺកុមារ ជម្ងឺតម្រងនោម ជម្ងឺក្រពះពោះវៀន សេវាសង្គ្រោះក្នុងស្រុក សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស២៤ម៉ោង សេវាថែទាំអ្នកជម្ងឺតាមផ្ទះ សេវាបញ្ជូនអ្នកជម្ងឺទៅក្រៅប្រទេស ជាពិសេសឯកទេសជម្ងឺលំបាក មានកូន និងសម្ភពរោគស្រ្តីដែលកន្លងមកយើងទទួលបានជោគជ័យយ៉ាងច្រើនក្នុងការជួយឲ្យគូរស្វាមីទទួលបានបុត្រធីតាតាមក្តីប្រាថ្នាប្រកបដោយសុវត្ថិភាពតាមរយៈវេជ្ជបណ្ឌិតល្បីៗ ដែលកំពុងបម្រើការក្នុងស្ថាប័នជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ រួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកដែលត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេសដើម្បីផ្ដល់បាននូវផាសុខភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ។
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា មានអាសយដ្ឋាន ស្ថិតនៅអគារលេខ 9A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្បែររបងក្រសួងមហាផ្ទៃ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 593 789 / 016 593 789សូមអរគុណ!
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា