ភាពមិនអាចមានបុត្រគឺជាជំងឺ ហើយអាចកើតមានឡើងដោយសារកត្តាជាច្រើនដែលអាចបណ្តាលមកពីភរិយា ឬស្វាមី។ ដើម្បីដោះស្រាយបញ្ហានេះ គ្រួសារមួយចំនួនបានសម្រេចចិត្តចាកចេញទៅក្រៅប្រទេសដើម្បីស្វែងរកសេវាព្យាបាល ដែលធ្វើអោយពួកគេត្រូវចំណាយថវិកា និងពេលវេលាជាច្រើន។ ហើយពេលខ្លះ លទ្ធផលក៏មិនអាចបានដូចបំណងទៀតផង។
ដោយមើលឃើញនូវបញ្ហានេះ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដែលជាគ្លីនិកឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជាបានបង្កើតសេវាកម្មព្យាបាលជំងឺគ្មានបុត្រ ។ សេវាកម្មព្យាបាលជំងឺគ្មានបុត្រ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់ក្រុមគ្រួសារដែលកំពុងស្វែងរកសេវាកម្មនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានរៀបចំឡើងអោយមានលក្ខណៈស្តង់ដារអន្តរជាតិ ជាមួយនឹងគ្រូពេទ្យឯកទេសដែលមានវិជ្ជាជីវៈច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំក្នុងការជួយអ្នកជំងឺអោយទទួលបានបុត្រតាមបំណងប្រាថ្នា។ រីឯឧបករណ៍វេជ្ជសាស្រ្ត មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់ស្នាក់នៅត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្រ្តបរទេសដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពនៃការព្យាបាល។ នៅរង់ចាំអីទៀត! សូមមកទទួលការព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ឥឡូវនេះ។
អំពីមន្ទីរពហុព្យាបាល៖ អរៀនដា គឺជាស្ថាបនសុខាភិបាលឯកជនមួយដែលផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្រ្ត ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពហុព្យាបាល អរៀនដា មានផ្តល់សេវាពិគ្រោះ និងព្យាបាលលើផ្នែកជាច្រើនដូចជា ជំងឺលំបាកមានកូន ជំងឺបេះដូង សម្ភព រោគស្រ្តី ជំងឺកុមារ ជំងឺទូទៅ និងសេវាសង្រ្គោះបន្ទាន់ ដែលរាល់សេវាកម្មទាំងអស់ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។ មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗដែលកំពុងបម្រើការក្នុងស្ថាបនជាតិ និងអន្តរជាតិដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំរួមផ្សំជាមួយបរិក្ខារវេជ្ជសាស្រ្តទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្រ្តបរទេសដើម្បីផ្ដល់ជូនផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ។ មន្ទីរពហុព្យាបាល និង សម្ភព អរៀនដា មានទីតាំងស្ថិតនៅអគារ 9 A ផ្លូវលេខ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងតាមលេខទូរស័ព្ទ ០២៣ ២២៣ ៧៨៩ ដើម្បីទទួលបានបុត្រធីតាតាមបំណងប្រាថ្នារបស់លោកអ្នក។
#9A, Street 466, Sangkat Tonle Basac Khan Chomkamorn, Phnom Penh
Orienda Polyclinic and Maternity
មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា